អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអ៊ំស្រីមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព។

ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ អ៊ំស្រីបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)