ប្អូនស្រី សៀន ស្រីល័ក្ខណ អាយុ ២៦ មានជំងឺតម្រងនោមធ្ងន់ធ្ងរដល់ដំណាក់កាលលាងឈាមទទួលបានអំណោយសម្រាប់ការព្យាបាលពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅមន្ទីរពេទ្យកាល់ម៉ែត 

ប្អូនស្រី សៀន ស្រីល័ក្ខណ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានជំងឺតម្រងនោមធ្ងន់ធ្ងរនិងបានប្រឹងប្រែងទទួលការព្យាបាលរហូតដល់អស់លទ្ធភាពទាំងស្រុងលើផ្នែកថវិកា ពេលនេះទទួលបានភាពកក់ក្តៅ និងក្ដីសង្ឃឹមដោយសម្ដេចតេជោ ហ៊ុន សែន បានចាត់ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី ទៅទទួលប្អូនស្រីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។  
 
ប្អូនស្រីនិងស្វាមីបានគោរពសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ និងសម្ដេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងមមាញឹកនឹងកិច្ចការប្រទេសជាតិក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ ផ្ដល់ក្តី អាណិត និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក។

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)