កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត&#33;

យោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលនឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

[#ហ](?q=%23%E1%9E%A0)៊ុនសែន [#HunSen](?q=%23HunSen)
[#កម](?q=%23%E1%9E%80%E1%9E%98)្ពុជា [#Cambodia](?q=%23Cambodia)
[#ទ](?q=%23%E1%9E%91)េសចរណ៍ធម្មជាតិ [#ល](?q=%23%E1%9E%9B)ំហែបៃតង
[#USNews](?q=%23USNews) [#EcoTourism](?q=%23EcoTourism)

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)