ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ&#33; យើងនាំគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះហើយ នៅអគារពិព័រណ៍កោះពេជ្រ&#33; 

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦&#33; ជាមួយឱកាសការងារជាង ៣៥ ០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១៥០ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាចប្រឹក្សាយោបល់ដោយផ្ទាល់&#33; បង្កើត CV ភ្លាម&#33; ដាក់ពាក្យភ្លាម&#33; សម្ភាសភ្លាម&#33; ដឹងលទ្ធផលភ្លាមៗ&#33;

កុំភ្លេចទៅជួបគ្នា&#33; នៅសួនអាជីព (Career Park) ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន របៀបសម្ភាសការងារ ការត្រៀមខ្លួនជួបជាមួយនិយោជក ព្រមទាំងបានលេងហ្គេមសប្បាយៗ និងមានកម្មវិធីចាប់ឆ្នោតយករង្វាន់ថែមទៀតផង។ 

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចចូលរួមដោយផ្ទាល់ និងតាមអនឡាញ [careerfair.nea.gov.kh](http://careerfair.nea.gov.kh/) និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពការងារដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនដែលមានជំនាញជាច្រើនផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Hotline 1297៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)