ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញក្នុងប្រទេស និងវិស័យទេសចរណ៍ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

ស្ពាននេះមានប្រវែង ២ ២១៥ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ និងតភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)