សម្តេចជាអង្គម្ចាស់ បួរ គ្រី៖ សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសសន្តិភាពកម្ពុជា មិនអាចបដិសេធបានឡើយ

BC Exclusive | ដោយ សិរី មុនី

ភ្នំពេញ, ១៩ កញ្ញា៖ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានព្រះរាជឱង្ការថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសសន្តិភាពកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរមិនអាចបដិសេធបានឡើយ។

សម្តេចមានព្រះរាជឱង្ការបន្តថា៖ «ព្រោះលោកបានតស៊ូតាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៩ ដើម្បីកម្ពុជាយើង មានសន្តិភាព សុខសប្បាយ និងមានភាពរុងរឿង។ បើគ្មានលោក កម្ពុជាមិនអាចមានសន្តិភាពពេញលេញទេ»។

សម្តេចបានមានព្រះរាជឱង្ការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមគ្នា និងសាមគ្គីគ្នា ដើម្បីទទួលស្គាល់ «វីរបុរស» ដែលបានចូលរួមចំណែកក្នុងការនាំមកនូវសន្តិភាពជូនកម្ពុជា៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
 [CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)