អតីតវីរជនកងទ័ព ហៀក ហន់ រស់នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ងងឹតភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ឹម វ៉ន់ ចាប់ផ្ដើមមានអាការៈងងឹតភ្នែកទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ព្រះអង្គឌួង 

ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អតីតវីរៈកងទ័ពនិងប្រពន្ធរស់នៅខេត្តកំពង់ឆ្នាំង ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង។ 

ស្ថានភាពភ្នែកអតីតវីរៈកងទ័ព ហៀក ហន់ ងងឹតមិនអាចព្យាបាលជាសះស្បើយឡើយ ខណៈភរិយារបស់លោកនៅមានសង្ឃឹម ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូអ្នកមីងបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)