ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុន
ប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរ
នយោបាយ(24.9.1998-24.9.
2026)។
ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃ
ដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់
សង្គ្រាមឲ្យខាងតែបាន។
តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨
ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី
ដោយមានការប្រជុំគណៈអចិន្ត្រៃយ៍
គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាព
បងជា សុីមប៉ុន្តែមិនមានថ្នាក់ដឹកនាំ
ណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។
ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ
២០០៣ប៉ុន្តែនៅពេលដែលគេហ៊ាន
សម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំ
លើកដៃដាក់លើក្បាលនិយាយក្នុងចិត្ត
ថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូត
ដល់ពេលឈប់ចង់ធ្វើ។
ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជា
នាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ
៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើ
នាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ
៧១ឆ្នាំទើបឈប់។
អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំង
ជាប្រធានបក្សកាន់អំណាចនិងទាំងជា
ប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)