តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅ
ប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា
(បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ)
តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។
តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី
រហូតពេលនេះឲ្យតែរាជរដ្ឋាភិបាល
ដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែ
ក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែ
និយាយថារាជរដ្ឋាភិបាលអស់លុយ
ទើបបោះក្រដាសប្រាក់ថ្មី។
ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5ពាន់លាន
ដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ)
ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លាន
ដុល្លារក្នុង១ខែទេ។
ចំណូល៩ខែជាង៥ពាន់លានដុល្លារ
ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។
សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរី
មកជូនជនភៀសសឹកដែលពេលនេះ
កំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។
ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្ស
នៅពេលក្រោយ។
ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺ
ត្រូវឆោតឲ្យគេអាណិត។
បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ
គួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាល
នឹងឆាប់រលំឯពួកអស់លោកនឹងបានមក
កាន់អំណាចដូចដែលអស់លោកដេក
ចង់រាល់ថ្ងៃ៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)