មុននេះមួយរយៈខ្ញុំបានសន្យាជាមួយ
កូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀន
នៅខេត្តព្រៃវែងដែលមានជម្ងឺតម្រង
នោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។
ក្រោយលាងឈាមជាប្រចាំរង់ចាំការ
ព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។
សូមអរគុណក្រុមគ្រូពេទ្យកម្ពុជានិង
បារាំងពិសេសអ្នកបរិច្ចាគក្រលៀន
ដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់
(បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃ
ស្លាប់ប៉ុណ្ណោះ)។
ពុកម៉ែនិងតាមជួយកូនទាំងពីរទាំងអ្នក
ផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀន
បន្តទៀត។
ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំ
បាច់ទៅដេករង់ចាំនៅប្រទេសក្រៅ
ទៀតទេ៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)