ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។
អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេស
សហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ
(Andre Gromyko)។
លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩
ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ
ឯខ្ញុំកើតឆ្នាំ១៩៥២ទើបអាយុ២៧ឆ្នាំ។
ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់ខ្ញុំនិងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោកនិងម្ខាងទៀតគឺរូបខ្ញុំជាយុវជនទើបមាន
អាយុ២៧ឆ្នាំតំណាងឲ្យប្រទេសតូចនិងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
មុនជំនួបខ្ញុំពិតជាបារម្ភព្រោះជា
រដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់
ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំ
សហរដ្ឋអាមេរិកក្នុងដំណាក់កាល
សង្គ្រាមលោកលើកទី២(1943ដល់
1946)។
កំពុងតែគិតខ្ញុំក្រឡេកឃើញរថយន្តដែលខ្ញុំជិះមានទង់ជាតិពីរខាងឆ្វេងជា
ទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។
ពេលឃើញបែបនេះខ្ញុំក្លាហានភ្លាម
ដោយគិតថាទោះក្មេងនិងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយ
ឯវ័យចំណាស់ប្រទេសធំនិងមានក៏ជា
តំណាងឲ្យរដ្ឋអាធិបតេយ្យមួយដូចគ្នា។
ខ្ញុំចាប់យកទស្សនវិជ្ជា(ស្មើភាពស្មើសិទ្ធ)រៀងរហូតមក៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)