អ៊ំស្រី តិល គង់ អាយុ៦២ឆ្នាំ មានជំងឺស្ទះសរសៃឈាមខួរក្បាលដំណាក់កាលធ្ងន់ធ្ងរទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព  
 
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេច តេជោ និងសម្ដេច ធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេច ធិបតី ចែកជូនដល់អ៊ំស្រី តិល គង់ រស់នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។  
 
ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ អ៊ំស្រីបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេច តេជោ និងសម្តេច ធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[️Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[CoolApp](https://channel.coolapp.com.kh/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)