អ៊ំស្រី សុក គាក់ ទទួលបានការព្យាបាលជំងឺបូសក្រពើលើឆ្អឹងខ្នងក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព  
អ៊ំស្រី សុក គាក់ អាយុ៥១ឆ្នាំ រស់នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ទទួលបានការព្យាបាលជំងឺបូសក្រពើលើឆ្អឹងខ្នងក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមានប័ណ្ណក្រីក្រ។ ដោយ អ៊ំស្រី គ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលស្រុកកោះកុង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់ អ៊ំស្រី សុក គាក់ ដើម្បីមកសម្រាកព្យាបាលដោយជោគជ័យ។  
ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ អ៊ំស្រី បានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

Connect with Samdech Hun Sen : 
[Facebook](https://www.facebook.com/share/1Ayn1BMAfM/?mibextid=wwXIfr)
[Telegram](https://t.me/spmhunsen)
[TikTok](https://www.tiktok.com/@hunsenofcambodia)
[Twitter](https://twitter.com/hunsencambodia)
[YouTube](https://www.youtube.com/@hunsencambodia)
[Instagram](https://instagram.com/hunsencambodia)
[Website](http://samdechhunsen.gov.kh/)