**តើបងប្អូនដឹងទេ? 

ពិព័រណ៍ផលិតផលខ្មែរ មិនមែនរៀបចំឡើងដើម្បីរកប្រាក់ចំណេញឡើយ។ គោលបំណងសំខាន់នៃពិព័រណ៍នេះ គឺលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្តល់ឱកាសឱ្យសហគ្រិនខ្មែរបង្ហាញផលិតផល ស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនជូនសាធារណជន។

នៅតាមស្តង់នីមួយៗក្នុងកម្មវិធី បងប្អូនអាចទស្សនាផលិតផលខ្មែរចម្រុះ និងសាកសួរអ្នកផលិតដោយផ្ទាល់អំពីវត្ថុធាតុដើម របៀបផលិត និងវិធីប្រើប្រាស់។ ការជួបជជែកជាមួយអ្នកផលិត ក៏ជាឱកាសឱ្យបងប្អូនបានស្គាល់ពីថ្វីដៃ និងការខិតខំប្រឹងប្រែងនៅពីក្រោយផលិតផលនីមួយៗ។

នៅពេលបងប្អូនជ្រើសរើសផលិតផលក្នុងស្រុកដែលសមនឹងតម្រូវការប្រចាំថ្ងៃ បងប្អូនបានចូលរួមបង្កើនឱកាសលក់ និងលើកទឹកចិត្តអ្នកផលិតឱ្យបន្តកែលម្អគុណភាព ព្រមទាំងបង្កើតផលិតផលថ្មីៗ។ ការគាំទ្រជាបន្តបន្ទាប់នេះ រួមចំណែកពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីឱ្យយើងកាន់តែមានភាពម្ចាស់ការក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការរបស់យើងផ្ទាល់។ 

[#ខ](?q=%23%E1%9E%81)្មែរធ្វើបាន [#គ](?q=%23%E1%9E%82)ាំទ្រផលិតផលក្នុងស្រុក [#ព](?q=%23%E1%9E%96)ិព័រណ៍ផលិតផលខ្មែរ [#សសយក](?q=%23%E1%9E%9F%E1%9E%9F%E1%9E%99%E1%9E%80) [#កម](?q=%23%E1%9E%80%E1%9E%98)្ពុជា [#UYFC](?q=%23UYFC) [#Cambodia](?q=%23Cambodia) [#LocalProducts](?q=%23LocalProducts) [#Expo](?q=%23Expo)