អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយក

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

656,682 subscribers
Open in Telegram
អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អ៊ំស្រី ស៊ិន ស៊ីម អាយុ៦៦ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអ៊ំស្រីមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព។

ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ អ៊ំស្រីបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។

Connect with Samdech Hun Sen :
🗳Facebook
️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
Open post in Telegram