ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ! យើងនាំគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះហើយ នៅអគារពិព័រណ៍កោះពេជ្រ!
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦! ជាមួយឱកាសការងារជាង ៣៥ ០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១៥០ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាចប្រឹក្សាយោបល់ដោយផ្ទាល់! បង្កើត CV ភ្លាម! ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ!
កុំភ្លេចទៅជួបគ្នា! នៅសួនអាជីព (Career Park) ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន របៀបសម្ភាសការងារ ការត្រៀមខ្លួនជួបជាមួយនិយោជក ព្រមទាំងបានលេងហ្គេមសប្បាយៗ និងមានកម្មវិធីចាប់ឆ្នោតយករង្វាន់ថែមទៀតផង។
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចចូលរួមដោយផ្ទាល់ និងតាមអនឡាញ careerfair.nea.gov.kh និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពការងារដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនដែលមានជំនាញជាច្រើនផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Hotline 1297៕
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ! យើងនាំគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះហើយ នៅអគារពិព័រណ៍កោះពេជ្រ! ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ
Samdech Hun Sen of Cambodia
@spmhunsenHun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia
656,682 מנויים
פתח בטלגרם