អតីតវីរជនកងទ័ព ហៀក ហន់ រស់នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ងងឹតភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ឹម វ៉ន់ ចាប់ផ្ដើមមានអាការៈងងឹតភ្នែកទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ព្រះអង្គឌួង
ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អតីតវីរៈកងទ័ពនិងប្រពន្ធរស់នៅខេត្តកំពង់ឆ្នាំង ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង។
ស្ថានភាពភ្នែកអតីតវីរៈកងទ័ព ហៀក ហន់ ងងឹតមិនអាចព្យាបាលជាសះស្បើយឡើយ ខណៈភរិយារបស់លោកនៅមានសង្ឃឹម ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូអ្នកមីងបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
អតីតវីរជនកងទ័ព ហៀក ហន់ រស់នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ងងឹតភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ឹម វ៉ន់ ចាប់ផ្ដើមមានអាការៈងងឹតភ្នែកទទួលបានការព្យាបាលដោយឥ
Samdech Hun Sen of Cambodia
@spmhunsenHun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia
654,734 subscribers
Open in Telegram 



