លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ មានជំងឺក្រពះ ពោះវៀន និងឡើងជាតិអាស៊ីតធ្ងន់ធ្ងរទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព
លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ រស់នៅភូមិ ក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជាប្រជាពលរដ្ឋដែលមានជំងឺក្រពះ ពោះវៀន និងឡើងជាតិអាស៊ីតធ្ងន់ធ្ងរហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនឹងរដ្ឋបាលខេត្តកំពង់ធំបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេច ធិបតី ចែកជូនដល់លោកពូ ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។
ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕
លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ មានជំងឺក្រពះ ពោះវៀន និងឡើងជាតិអាស៊ីតធ្ងន់ធ្ងរទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ រស់នៅភូមិ ក្តីតាចិន
Samdech Hun Sen of Cambodia
@spmhunsenHun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia
646,418 subscribers
Open in Telegram 

