[English Below]
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ ព្រមទាំងរួមចំណែកពង្រឹងការយោគយល់គ្នា ការជឿទុកចិត្ត និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង។ ទន្ទឹមនេះ កម្ពុជា និងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ភាគឦសាននៃកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវឱ្យកាន់តែច្រើន។
With the high approval of Samdech Moha Bovor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, H.E. HUOT Hak, Minister of Tourism, together with H.E. Mrs. Suanesavanh Vignaket, Minister of Culture and Tourism of the Lao People’s Democratic Republic, presided over the opening ceremony of the celebrations marking the 70th anniversary of diplomatic relations between the Kingdom of Cambodia and the Lao People’s Democratic Republic.
This event stands as a testament to the traditional friendship, solidarity, and close cooperation between Cambodia and Laos. It also contributes to strengthening mutual understanding, trust, and enduring ties between the peoples of both countries. Meanwhile, Cambodia and Laos are jointly promoting tourism under the “Two Countries, One Destination” initiative to attract more domestic and international tourists to northeastern Cambodia and southern Laos.
[English Below] ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរ
Samdech Hun Sen of Cambodia
@spmhunsenHun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia
646,418 مشتركًا
فتح في تيليجرام