លោកពូ យូ ខ្នា អាយុ៥៣ឆ្នាំមានជំងឺលើសឈាមនិងទឹកនោមផ្អែម និងប្រពន្ធឈ្មោះ ជន យៀន អាយុ៥៦ឆ្នាំមានជំងឺសន្លាក់និងកៀបសរសៃឆ្អឹងខ្នង ទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព
លោកពូ យូ ខ្នា អាយុ៥៣ឆ្នាំមានជំងឺលើសឈាមនិងទឹកនោមផ្អែម និងប្រពន្ធឈ្មោះ ជន យៀន អាយុ៥៦ឆ្នាំមានជំងឺសន្លាក់និងកៀបសរសៃឆ្អឹងខ្នង ដែលមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តព្រះសីហនុបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកពូនិងអ្នកមីងរស់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។
ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូនិងអ្នកមីងបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
លោកពូ យូ ខ្នា អាយុ៥៣ឆ្នាំមានជំងឺលើសឈាមនិងទឹកនោមផ្អែម និងប្រពន្ធឈ្មោះ ជន យៀន អាយុ៥៦ឆ្នាំមានជំងឺសន្លាក់និងកៀបសរសៃឆ្អឹងខ្នង ទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព
Samdech Hun Sen of Cambodia
@spmhunsenHun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia
656 682 підписники
Відкрити в Telegram 



