(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ សារថ្ងៃនេះមានសារចូលមកតាម Telegram & Whats

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

654,734 مشتركًا
فتح في تيليجرام
(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់
ដូនតា។
ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ
រីករាយតែបែជាមិនសប្បាយចិត្តដោយ
សារថ្ងៃនេះមានសារចូលមកតាម
Telegram & WhatsAppជិត២០
ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយ
រឿងលំបាកក្នុងគ្រួសារនិងពិសេសសុំ
លុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញ
មធ្យោបាយធ្វើដំណើរតែច្បាស់ជា
រថយន្តហើយព្រោះគាត់មានម៉ូតូជិះ
ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។
កន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិត
ក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលា
និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែល
រាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃ
នេះគិតតែមនុស្ស៤នាក់មានតម្លៃរាប់
មុឺនដុល្លារ។ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិង
ម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់មុឺនដុល្លារ
ក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗ
ខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។
ក្រៅពីរឿងលុយនៅរឿងរំខានពេល
វេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃ
ព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារ
មកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។
ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗ
ពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំ
ទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេ
រវល់ណាស់។ការងារណាដែលអាច
ពន្យាបានផ្អាកសិនរង់ចាំដោះស្រាយ
ពេលក្រោយ។
ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំ
ផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំ
ត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណី
វ៉ាន សែនវ៉ានិងគ្រួសារមុននេះជាង
១០ថ្ងៃ។ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប
ចេញពីបណ្តាញទំនាក់ទំនងសម្រាប់
បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មាន
ការអនុញ្ញាតិ។
ចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យ
ប្រដៅរបស់ដូនតាថា(បើស្រឡាញ់ទៅទៅញឹកបើរលឹកទៅម្តងៗ)
ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់
និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិន
ទាក់ទេជាមួយការងារនៃអ្នកទទួល។
ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើ
មិនបញ្ចេញករណីបែបនេះនឹងមានបន្ត
ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័
ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន។

Connect with Samdech Hun Sen :
🗳Facebook
️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
فتح المنشور في تيليجرام