ប្អូនស្រី នី វណ្ណា អាយុ២៧ឆ្នាំ មានជំងឺមហារីកសុដន់ រស់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកាល់ម៉ែត ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណ

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

651,135 subscribers
Open in Telegram
ប្អូនស្រី នី វណ្ណា អាយុ២៧ឆ្នាំ មានជំងឺមហារីកសុដន់ រស់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកាល់ម៉ែត

ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្ត ព្រះសីហនុបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់ប្អូនស្រី នី វណ្ណា ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ ប្អូនស្រីបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
Open post in Telegram