ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅ ទីក្រុងប៉ារីសប្រទេសបារាំងមានការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែល និយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ ដើមឈើមួយដើមត្រូវមានគល់ មាន ដើម មានមែក

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

646,418 subscribers
Open in Telegram
ក្រឡេកមើលទៅក្រោយ!
ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅ
ទីក្រុងប៉ារីសប្រទេសបារាំងមានការ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែល
និយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។
ដើមឈើមួយដើមត្រូវមានគល់ មាន
ដើម មានមែក មានស្លឹកទើបហៅថា
ដើមឈើបាន។
ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីស
បានចាប់ផ្តើមពីជំនួបចរចារវាងសម្តេច
ព្រះនរោត្តមសីហនុជាមួយរូបខ្ញុំហ៊ុន សែនដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។
គ្មានជំនួបសីហនុ .ហ៊ុន សែនវាក៏គ្មាន
កិច្ចព្រមព្រៀងប៉ារីសដែរ។
យើងបានប្រើពេលជាច្រើនដើម្បី
សម្រេចបានកិច្ចព្រមព្រៀងមួយនេះ។
បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា
១៩៩១គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង
២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។
ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេប
ជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់
មួយទល់បី(ខ្ញុំហ៊ុន សែនត្រូវតទល់
ជាមួយសម្តេចព្រះនរោត្តមសីហនុផង
ជាមួយលោកតាសឺន សានផងជាមួយ
ខៀវ សំផនផង)ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។
ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការ
ជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នា
ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។
នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែល
មានវ័យក្មេងជាងគេក្នុងចំណោមភាគី
កម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួម
ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិង
ពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។
អបអរសាទរខួបលើកទី៣៥ឆ្នាំនៃ
កិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១។

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
Open post in Telegram