Official MCP server for OpenTG is here 🎉

Try it

តើបងប្អូនដឹងទេ? 🇰🇭 ពិព័រណ៍ផលិតផលខ្មែរ មិនមែនរៀបចំឡើងដើម្បីរកប្រាក់ចំណេញឡើយ។ គោលបំណងសំខាន់នៃពិព័រណ៍នេះ គឺលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្តល់ឱកាសឱ្យសហគ្រិនខ្មែរបង្ហាញផលិតផល

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

644,276 subscribers
Open in Telegram
តើបងប្អូនដឹងទេ? 🇰🇭

ពិព័រណ៍ផលិតផលខ្មែរ មិនមែនរៀបចំឡើងដើម្បីរកប្រាក់ចំណេញឡើយ។ គោលបំណងសំខាន់នៃពិព័រណ៍នេះ គឺលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្តល់ឱកាសឱ្យសហគ្រិនខ្មែរបង្ហាញផលិតផល ស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនជូនសាធារណជន។

នៅតាមស្តង់នីមួយៗក្នុងកម្មវិធី បងប្អូនអាចទស្សនាផលិតផលខ្មែរចម្រុះ និងសាកសួរអ្នកផលិតដោយផ្ទាល់អំពីវត្ថុធាតុដើម របៀបផលិត និងវិធីប្រើប្រាស់។ ការជួបជជែកជាមួយអ្នកផលិត ក៏ជាឱកាសឱ្យបងប្អូនបានស្គាល់ពីថ្វីដៃ និងការខិតខំប្រឹងប្រែងនៅពីក្រោយផលិតផលនីមួយៗ។

នៅពេលបងប្អូនជ្រើសរើសផលិតផលក្នុងស្រុកដែលសមនឹងតម្រូវការប្រចាំថ្ងៃ បងប្អូនបានចូលរួមបង្កើនឱកាសលក់ និងលើកទឹកចិត្តអ្នកផលិតឱ្យបន្តកែលម្អគុណភាព ព្រមទាំងបង្កើតផលិតផលថ្មីៗ។ ការគាំទ្រជាបន្តបន្ទាប់នេះ រួមចំណែកពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីឱ្យយើងកាន់តែមានភាពម្ចាស់ការក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការរបស់យើងផ្ទាល់។ 🇰🇭

#ខ្មែរធ្វើបាន #គាំទ្រផលិតផលក្នុងស្រុក #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #LocalProducts #Expo
1 video is attached to this post — visible in the Telegram app.
Open post in Telegram