Official MCP server for OpenTG is here 🎉

Try it

លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ មានជំងឺក្អក និងណែនទ្រូងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេ

Samdech Hun Sen of Cambodia

Samdech Hun Sen of Cambodia

@spmhunsen

Hun Sen has been in power since 1985 and was one of the world's longest-serving prime ministers and now is President of the Senate of Cambodia

644,276 subscribers
Open in Telegram
លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ មានជំងឺក្អក និងណែនទ្រូងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព

លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកយាយមានជំងឺក្អក និងណែនទ្រូង មានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។

ក្រោយព្យាបាលបានធូរស្រាល និងបានត្រលប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
Open post in Telegram